នៅទីបំផុត! តុលារការ ចេញដីកា បង្គាប់ឱ្យឃុំខ្លួន ចាងហ្វាងគេហទំព័រ ធីស៊ីអុិន ធីវី អនឡាញ នៅពន្ធនាគារខេត្តកណ្តាល…!

កណ្តាល៖ នៅទីបំផុត! លោក អាត ច័ន្ទតារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញម្នាក់ទៅពន្ធនាគារខេត្តកណ្តាលពីបទ ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួននេះ បានបង្គាប់ឲ្យ៖

១- ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនៅខ្លួនជនត្រូវចោទដែលមានឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

២- ប្រធានពន្ធនាគារខេត្តកណ្តាលទទួលនិងឃុំខ្លួនជនេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣- គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរជម្រាបថា ជនត្រូវចោទឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅ បូ ភេទប្រុស អាយុ ៥១ឆ្នាំ ជាចាងហ្វាងគេហទំព័រធីស៊ីអុិន ធីវី អនឡាញ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការាឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង
Open

Close