បនល្បែងសុីសង ជល់មាន់ នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បេីកលេង គគ្រឹកគគ្រេង តើ អភិបាល និង អធិការក្រុង ជ្រាបទេ?
បន្ទាយមានជ័យ ៖ យោងតាមប្រភពច្បាស់ ការ បាន ឲ្យដឹងថា នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទីតាំងបនល្បែងសុីសង (ជល់មាន់) មួយកន្លែងកំពុងបេីកលេងយ៉ាងអាណាធិបតេយ្យ ធ្វេីឲ្យមហាជន សង្ស័យថា! មានការ បេីកភ្លេីងខៀវពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ច មូលមូលដ្ឋាន ទេីបមិន មានការបង្ក្រាប ។
ប្រភពបានបញ្ជាក់ថា ទីតាំងបនល្បែងមួយនេះ គឺមានបុរសម្នាក់ឈ្មោះ ភ័ក្រ ជាអ្នកកាងជួយមេីល ការខុសត្រូវនិងសម្រប សម្រួល អ្នកការសែត និងមានការហាមឃាត់យ៉ាងតឹង រឹងទៀតផង ! ដូចជាមិនញញេីត និងសមត្ថកិច្ច ចាប់ដាក់ទោសទណ្ឌបន្តិចសោះឡើយ។
ប្រភពដដែលបានបន្តទៀតថា ជារៀងរាល់ ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែង ចេញចូលគគ្រឹងគគ្រេងពញាក់ពពួនយ៉ាង អាណាធិបតេយ្យ តែមិនដែលឃេីញ សមត្ថកិច្ច ពាក់ពន្ធ័ចុះមកពិនិត្យឬបង្ក្រាបនោះឡេីយ សំងំស្ងៀមដូចត្រូវថ្នាំសណ្ដំ ម្ចាស់ បនល្បែង។
ពលរដ្ឋបានទទួចស្នេីសុំដល់លោក ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត មេត្តា មានវិធានការចុះពិនិត្យនិងបង្ក្រាបបនល្បែង មួយនេះផងទាន ដេីម្បីរក្សាសុវត្ថិភាព សន្តិសុខ ជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលចេញ ដោយក្រសួងមហាផ្ទៃ អាជ្ញាធរមាន សមត្ថកិច្ច នៅក្រោមឱវាទ អនុវត្ថ ដេីម្បីសេចក្ដីសុខ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ជុំវិញនិងការលេីកឡេីងខាងលេីនេះអង្គភាព សារព័ត៌មានយេីងមិនទាន់សុំការបំភ្លឺពីលោក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បាននៅឡេីយទេ ! ( ព្រោះមិន មានលេខទូរសព្ទ័ដេីម្បីទំនាក់ទំនង ) អង្គភាព យេីងខ្ញុំរងចាំការបំភ្លឺពីសំណាក់អ្នកពាក់ពន្ធ័ រាល់ម៉ោងធ្វេីការ ៕