សែក ក្លិនមិនល្អទៀតហើយ! លោក ជុន រ៉ាវី ស្នើ ឲ្យលោក អ៉ឹម វិបុល នាយក្រុមហ៊ុន ឌី ខន ខូអបភើរេបសិន ចូលខ្លួនមកដោះស្រាយរឿងជំពាក់លុយថ្លៃបេតុងជិត ២ម៉ឺនដុល្លារ ជាបន្ទាន់!
ភ្នំពេញ៖ តាមការបញ្ជាក់ពីលោក លោក ជុន រ៉ាវី ដែលមានតួនាទីជាប្រធានទីផ្សារនៃក្រុមហ៊ុនបេតុងលាយស្រេច ដែរមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២នេះថា លោក អ៉ឹម វិបុល នាយក្រុមហ៊ុន ឌី ខន ខូអបភើរេបសិន ជាដៃគូរកស៊ីជាមួយក្រុមហ៊ុនលោក ដោយកន្លងមកនាយក្រុមហ៊ុន ឌី ខន ខូអបភើរេបសិន បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនលោកដើម្បីយកមកផ្គត់ផ្គង់ ក្នុងការដ្ឋានដែរលោក អ៉ឹម វិបុល ដេញថ្លៃបាន ដោយកន្លងមកលោកហៅបេតុងចាក់រួចហេីយតែងទូទាត់ សាច់ប្រាក់ឲ្យក្រុមហ៊ុនលោក ប៉ុន្មានថ្ងៃបន្ទាប់ ប៉ុន្ដែរហូតមកដល់ ដើមខែកុម្ភៈ ឆ្នាំ២០២២ លោក អ៉ឹម វិបុល បានចេញមូល្បទានប័ត្រ ឬក៏ហៅថាសែកស្អុយគ្មាន ទឹកចំនួនពីរដងដែរមានទឹកប្រាក់ជិត ពីរ ម៉ឺនដុល្លារ ដោយមិនព្រមទូទាត់ថ្លៃបេតុងឲ្យក្រុមហ៊ុនរបស់លោកទាល់តែសោះ។
លោក ជុន រ៉ាវី បន្តថាលោកបានព្យាយាមទំនាក់ទំនងជាមួយលោក អ៉ឹម វិបុល នាយក្រុមហ៊ុន ឌី ខន ខូអបភេីរេបសិន នេះដែរប៉ុន្តែទាក់ទងមិនបាន ដោយព្យាយាមគេចវេសរហូត។
លោក ប្រធានទីផ្សារ ដដែលបន្ដថា ការធ្វើបែបនេះរបស់លោក អ៉ឹម វិបុល នាយក្រុមហ៊ុន ឌី ខន ខូអបភេីរេបសិន ដោយមិនទទួលខុសត្រូវ ហើយនិយាយជារួមពិបាកតែម្ដង ដោយព្យាយាមគេចវេសដោយគ្មានទំនួលខុសត្រូវជាដៃគូរកស៊ីជាមួយគ្នានោះឡេីយ។
លោក ជុន រ៉ាវី ថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក អ៉ឹម វិបុល ឲ្យចូលខ្លួនមកដោះស្រាយគ្នា ឲ្យបានមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ ដេីម្បីទូទាត់សងនូវទឹកប្រាក់ដែលជំពាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងមានវិធានការតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះដែរ អង្គភាពសារព័ត៌មានយើង បានទំនាក់ទៅលោក អ៉ឹម វិបុល នាយក្រុមហ៊ុន ឌី ខន ខូអបភើរេបសិន តាមរយះលេខទូរស័ព្ទ 011 227 734 និងលេខ 016 828 696 ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញករណីខាងលើនេះ ដែរ អង្គភាពសារព័ត៌មានយើង ក៏រង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។