លោក ថេង សុថុល ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងការងារថែរក្សាសន្ដិសុខ​ សណ្ដាប់ធ្នាប់របៀបរៀបរយ​ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត​ និងថ្ងៃបោះឆ្នោត​ជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៥​ ក្នុងមូលដ្ឋានខណ្ឌចំការមន​

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ​ ៨រោច​ ខែពិសាខ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ ស្ដីពីការពង្រឹងការងារថែរក្សាសន្ដិសុខ​ សណ្ដាប់ធ្នាប់របៀបរៀបរយ​ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត​ និងថ្ងៃបោះឆ្នោត​ជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៥​ ក្នុងមូលដ្ឋានខណ្ឌចំការមន​ ក្រោមអធិបតីភាព​ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ មានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ,​ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ,​ លោកអធិការរងនគរបាលខណ្ឌ,​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ,​ លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ,​ លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១​,​ លោកចៅសង្កាត់-ចៅរងសង្កាត់ទាំង០៥​,​ លោកអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ,​ និងមន្ត្រីពាក់ព័ន្ធ។

អត្ថបទដែលជាប់ទាក់ទង
Open

Close