បណ្ឌិត សុខ ទូច ៖ គណបក្សធំៗ ២ ដែលបានដាក់បេក្ខភាពរបស់ខ្លួនច្រើន នៅតាមឃុំសង្កាត់ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២នេះ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ឧសភា ២០២២ នេះ លោកបណ្ឌិត សុខទូច លើកឡើងថា៖ ក្នុងនាមជា អ្នកសិក្សាស្រាវជ្រាវ លោក បានតាមអង្កេតសភាពការណ៍នៃការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សធំៗ២ ដែលបានដាក់បេក្ខភាពរបស់ខ្លួនច្រើន នៅតាមឃុំសង្កាត់ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត សង្កេតឃើញមាន ទិដ្ឋភាពចំនួន៣គឺ៖

១- ការរៀបចំការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព សេរីភាព និងគ្មានការរារាំង

២- ទោះបីជាគណបក្សណាឈ្នះអសនៈក្រុមប្រឹក្សាឃុំសង្កាត់តិចឬច្រើនក្ដី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ គណបក្សនយោបាយនីមួយៗ សុទ្ធតែបានចូលរួមឃោសនាយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួនដែលបានតាក់តែង ដើម្បីអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា

៣- ដំណើរការបោះឆ្នោតរបស់ប្រជាជាតិមួយ ដែលត្រូវបានរៀបចំដោយជាតិសាសន៍ខ្លួនឯងផ្ទាល់ ព្រមទាំងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋខ្លួន នោះហើយគឺជាការអនុវត្តប្រជាធិបតេយ្យយ៉ាងពេញលេញ។

លោកបណ្ឌិត សុខ ទូច បញ្ជាក់បន្ថែមថា គេមិនអាចចម្លងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណា យកមកដាក់ឱ្យអនុវត្តនៅប្រទេសមួយ បាននោះទេ ហើយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពុំចាំបាច់ទាមទារឱ្យទាល់តែមានការគាំទ្រពីប្រទេសប្រជាធិបតេយ្យផ្សេងទៀត ទើបជាប្រជាធិបតេយ្យពេញលេញនោះឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close