សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Zurich ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣.៣១នាទី(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៨.៣១( ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា)។

វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយាន្តដ្ឋានអន្តរជាតិហ្សួរីច ប្រទេសស្វីស ត្រូវបានការទទួលធ្វើគារវកិច្ចស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់ តំណាងអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកលោក(WEF), តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក , ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close