ទីស្នាក់ការបណ្ដោះអាសន្នប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល ដែលទើបនិងបង្កើតនាពេលថ្មីនេះបានកំពុងកសាងឧបត្ថម្ភដោយសប្បុរជននិងថ្នាក់ដឹកនាំស្នងការ និងថ្នាក់ដឹកនាំអធិការស្រុកភ្នំស្រួច
កំពង់ស្ពឺ ៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ នេះលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមដំណេីរដោយលោកស្នងការរង នគរបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងប៉ុស្ដិ៍បណ្ដោះអាសន្ន ឃុំយាយម៉ៅពេជ្រនិល ស្ថិតនៅចំណុចភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ បត់ចុះពីផ្លូវជាតិលេខ៤ ប្រមាណ ៥០០ម៉ែត្រ ទល់មុខសាលាបឋមសិក្សាចំការចេក។
ក្នុងឱកាសចុះពិនិត្យដំណើរការសាងសង់ ប៉ុស្តិ៍នគរបាលរដ្ឋបាល យាយម៉ៅពេជ្រនិល លោកស្នងការ បានណែនាំនិងចង្អុលបង្ហាញអំពីការរៀបចំជាទីស្នាក់ការសម្រាប់ការធ្វេីការអោយមានលក្ខណៈគត់មត់ល្អក្នុងការទុកដាក់រាល់ឯកសារសំខាន់ៗ ដែលមន្រ្ដីនគរបាលប៉ុស្ដិ៍គួរតែរក្សាអោយបានល្អជៀសវាងការរក្សាមិនបានល្អនាំអោយបាត់បង់ដោយប្រការចៃដន្យផ្សេងៗ ទន្ទឹមនឹងនោះលោកឧត្ដមសេនីយ៍បានឧបត្ថម្ភជាថវិកាជូនដល់លោកនាយប៉ុស្ដិ៍ដេីម្បីយកទៅបន្ដកសាងនិងសន្យាផ្ដល់នូវសម្ភារៈបន្ថែមទៀតដេីម្បីអោយការសាងសង់នេះបានរួចរាល់១០០%មុនតំណាក់កាលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ដែលនិងប្រព្រឹត្ដទៅនាថៃ្ងទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ៕