កោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកា បានចុះអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន បានប្រតិបត្តិការឃាត់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ចុះថ្ងៃទី០៤ ឧសភា ឆ្នាំ
២០២២ ចេញដោយលោក ងួន ធីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅចំណុចផ្ទះចំការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅស្រកថ្មបាំង ខេត្តកោះកុង ។
ជនត្រូវចោទឈ្មោះ ឆៃ គឺមធុច ភេទស្រីអា យុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីទៅសាលាដំបូងខេត្តកោះកុង ៕