លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ចោរ មានវិទ្យុទាក់ទងប្រើ!

ភ្នំពេញ៖ នៅថ្ងៃទី១៨ ឧសភា ២០២២  លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ចោរ មានវិទ្យុទាក់ទងប្រើ! ទំនើប និងទាន់សម័យកាល 😁 ប៉ុន្តែតាមខ្ញុំមើលលើរូបថត វិទ្យុទាក់ទងនេះមិនអាចប្រើក្នុងកាណាល់នគរបាលជាតិបច្ចុប្បន្នបានឡើយ យ៉ាងណាមិញខ្ញុំចង់ត្រួតពិនិត្យតែខ្វះការយកចិត្តទុកដាក់សហការទៅវិញ ។

ដោយមានបញ្ហាប្រឈមជាច្រើនបែបនេះហើយ ទើបខ្ញុំពុះពារប្រឹងសម្អាតបង្គោលអង់តែន សម្អាតស្ថានីយ៍ផ្សាយចេញខុសច្បាប់ទាំងឡាយ ពីព្រោះថាបើ គ្មានបង្គោល គ្មានម៉ាស៉ីនផ្សាយចេញ វិទ្យុកាន់ដៃគឺជាដុំជ័រ ជាដុំថ្មសុទ្ធសាធ ។ តើខ្ញុំប្រឹងដើម្បីអ្វី? ដើម្បីគ្រួសារខ្ញុំ? ដើម្បីមុខមាត់ខ្ញុំ ឬដើម្បីឆ្នាំងបាយខ្ញុំ??? សន្តិសុខសង្គមជាតិមួយ មិនមែនមនុស្ស១នាក់ ២នាក់ ៣នាក់ ឬ៤នាក់អាចសម្រេចគោលដៅបាននោះទេ គឺត្រូវការចូលរួមគ្រប់មជ្ឈដ្ឋាន ។

មិនថាអ្នករិះគន់ អ្នកប្រមាថ អ្នកថាយ៉ាងម៉េចនោះទេ ខ្ញុំនឹងប្រឹងដើរលើវិថីខ្ញុំកំណត់រួចហើយដោយភាពជឿជាក់ ហើយត្រៀមខ្លួនទទួលខុសត្រូវគ្រប់ពេលវេលាប្រសិនជាខ្ញុំខុស 😐

To be continue…

អត្ថបទដែលជាប់ទាក់ទង
Open

Close