លោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ បានចាត់ឲ្យក្រុមការងារយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ បានចាត់ឲ្យក្រុមការងារនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន មី អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ សំលៀកបំពាក់ និងសម្ភារៈមួយចំនួនផ្សេងទៀត ព្រមទាំងថវិការចំនួន ៤០ម៉ឺនរៀល ដេីម្បីឧបត្ថម្ភជូនដល់ សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដេីម្បីជួយសម្រួលដល់ការលំបាក។
ក្នុងឱកាសនោះដែរ កញ្ញា គៀង រស្មី និងក្រុមការងាររួមមានកញ្ញា កង តារ៉ា វិតា លោក កង តារ៉ា វិឆៃ លោកស្រី ភិន អេងរ៉ា កញ្ញា សុខុម វ៉ាន់ដាលីន លោក សេង គីមឡើយ លោកស្រី នី លោក ក្រឹម លោក ភក្រ័ ដែរជាតំណាងឲ្យលោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ បានពាំនាំនូវការសួរសុខទុក្ខ និងផ្ដាំផ្ញើឲ្យក្មួយៗត្រូវចេះស្រលាញ់គ្នា មេីលថែគ្នា ស្ដាប់បង្គាប់មនុស្សចាស់ ខិតខំប្រឹងប្រែងរៀនសូត្រ ពិសេសត្រូវប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាតជាប្រចាំ។
លោកស្រី ប៉ូ ស្រី គង់ ប្រធានសមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បានសម្ដែងសេចក្ដីរំភើបរីករាយឥតឧបមា ដែរលោក លោកស្រីទាំងអស់ ពិសេសលោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ ដែរបានចំណាយថវិកាផ្ទាល់ខ្លួន ដេីម្បីទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗជាច្រើនដើម្បីជួយសម្រួលដល់មណ្ឌលកុមារកំព្រាមួយនេះដែរកំពុងតែជួបការលំបាក និងភាពខ្វះខាតខ្លាំង។
លោកស្រី ប្រធានសមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បានលេីកឡេីងថាកាយវិការដ៏ល្អប្រពៃបែបនេះបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក និងបានផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ក្មួយៗគ្រប់រូប។
លោកស្រី ប្រធានបានលេីកឡេីងទៀតថា សមាគមន៍នេះចាប់កំណើតតាំងពីឆ្នាំ២០១៦ ដែរបានជួយកុមារជាច្រើនចាប់ពីអាយុ ៤ខែ រហូតដល់ជាង២០ឆ្នាំ មានដូចជាកុមារកំព្រាឪពុកម្ដាយ កុមារអូទីហ្សឹម កុមាររងគ្រោះដោយការរំលោភបំពាន និងកុមារងគ្រោះដោយសាពាក់ព័ន្ធករណីគ្រឿងញៀន ដែរបច្ចុប្បន្នសរុបទាំងក្មេងចាស់ចំនួន ៧២ នាក់កំពុងរស់នៅក្នុង សមាគមន៍នេះ។
លោកស្រី ប៉ូ ស្រី គង់ ប្រធានសមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បានឲ្យដឹងទៀតថាបច្ចុប្បន្នសមាគមន៍កំពុងជួបការលំបាកខ្លាំង ខណៈការចំណាយច្រើនដោយគ្រាន់តែការចំណាយលេីការហូបចុកប្រចាំថ្ងៃរហូតដល់ ៥០ ដុល្លារក្នុងមួយថ្ងៃ លោកស្រីបានសូមណុំពរដល់សប្បុរសជនទាំងអស់ សូមចូលរួមជួយឧបត្ថម្ភ និងផ្តល់ក្ដីស្រលាញ់ និងក្ដីសង្ឃឹមដល់ពួកគេ ទៅតាមលទ្ធភាពដែរអាចធ្វើទៅបាន លោកស្រីបន្ដថាប្រសិនបេីបងប្អូនមានបំណងចូលរួមជួយឧបត្ថម្ភដល់ក្មួយៗអាចទំនាក់ទំនងតាមទូរស័ព្ទលោកស្រីផ្ទាល់ 069536997 ឬក៏អាចអញ្ជើញមកដល់សមាគមន៍តែម្ដងក៏បាន។
សូមបញ្ជាក់ថា សមាគមន៍ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ មានទីតាំងស្ថិតភូមិតាសាំង ឃុំជេីងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។