ចេញពីផ្ទះនៅសៀមរាប ត្រូវបានរកឃើញនៅចំណុចបរិវេណកោះពេជ្រ

ភ្នំពេញ ៖ បន្ទាប់ទទួលបានព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាមានករណីក្មេងចំនួន ០២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ដោយបាននាំក្មេងនោះមកសួរនាំ និងឲ្យរង់ចាំនៅស្នាក់ការសន្តិសុខកោះពេជ្រជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសាររបស់ក្មេងទាំង០២នាក់។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើតយកទៅស្រុកកំណើតវិញហើយ ៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close