ខេត្តាតកែវ៖ ពិតជាមិនធម្មតាមែន សមត្ថកិច្ចនគរបាលស្រុកគីរីវង់ ចុះបង្រ្កាប ០៣ករណី ក្នុងថ្ងៃតែមួយ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កាលពី ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ម្សិលមិញនេះ លោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ បានដឹកនាំកម្លាំងបង្ក្រាបបាន ៣ករណីក្នុងពេលតែមួយ
ដោយករណីទី១ : ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយជនសង្ស័យឈ្មោះ កែវ ភាព បានប្រើអំពើហិង្សា ទៅលើជនរងគ្រោះមានឈ្មោះ វង់ណាយ ភេទស្រី គឺយកអង្កត់អូស វាយឲ្យរងរបួសធ្ងន់ចំក្បាលផ្នែកខាងស្ដាំ ស្ថិតនៅក្នុងភូមិវត្តស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។
ករណីទី ២ : ករណីគ្រឿងញៀន កម្លាំងសមត្ថកិច្ចបានចុះល្បាតនៅក្នុងគោលដៅសំខាន់ៗ មកដល់ចំណុច កែងជុំមិត្ត ក៏ប្រទះឃើញមុខសញ្ញាចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលស្ថិតនៅក្នុង ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់។ករណីទី៣ : ករណីលួចម៉ូតូ បង្កឡើងដោយជនសង្ស័យមានឈ្មោះ ហ៊ុន សារិទ្ធ ភេទប្រុស មានទីលំនៅក្នុង ភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក អឹមដេ(MD ) របស់ជនរងគ្រោះ លឹម សុដា រស់នៅក្នុងភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវ ក៏ឃាត់ខ្លួនបានភ្លាមៗ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរកសាងសំណុំរឿង ទៅលើជនសង្ស័យចំនួន ៣ ករណីខាងលើនេះ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕ បង៖ ខន