ផ្ទះប្រជាពលដ្ឋ  ៤ខ្នង រកគ្រោះដោយ ខ្យល់កន្ត្រាក់

(បន្ទាយមានជ័យ)៖ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនប្រមាណជាង ៤ខ្នង ដែលស្ថិតក្នុងស្រុកចំនួន២ គឺស្រុកស្វាយចេក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត បានជួសជុលប្រក់ដំបូល វាយផ្លាន វាយជញ្ជាំង ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ។

ក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំង មេបញ្ជាការ ផ្នែកសឹករងស្រុក ដែលបែងចែកជា ២គោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងចំរុះចំណុះ គណៈបញ្ជាការស្រុក ចុះជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងបានណែនាំដល់កម្លាំងអន្តរាគមន៍ទាំងអស់ត្រូវតែខិតខំអោយអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយពន្លឿនក្នុងការធ្វើ ដើម្បីអោយ បងប្អូនប្រជាពលដ្ឋចូលរស់ដូចដើមវិញនៅវិញ ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ចាត់ចែកម្លាំងចុះជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ជាពិសេសគឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែល ឯកឧត្តម បានឧបត្ថម្ភជាស័ង្កសី ជាច្រើនសន្លឹក ជូនដល់ពួកគាត់ផងដែល ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close