ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញទទួល​គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ​បរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

លោក ហ៊ុត កុសល តំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ នាំយកនូវអំណោយរួមមាន ៖
អង្ករចំនួន៥តោន មីចំនួន២៥០កេស ត្រីខចំនួន២៥០យួរ Covid-19 Test Kits ចំនួន ១,៥០០ និងថវិកាចំនួន១០លានរៀល ប្រគល់ជូនឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។

ក្នុងនាមតំណាងឲ្យសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា លោក ហ៊ុត កុសល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក ធ្វើឱ្យប្រទេសកម្ពុជាទទួលបានលទ្ធផលល្អប្រសើរចំណាត់លេខ២ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានជោគជ័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង
Open

Close