ល្បែងជល់មាន់តាមអនឡាញ នៅឃុំព្រែកព្នៅ ស្រុកពារាំង បើកលេងយ៉ាងរំភើយ អាជ្ញាធរ និងសមត្ថកិច្ចដ្ឋាន មើលអត់ឃើញ? 

ខេត្ដព្រៃវែង៖ ទីតាំងជល់មាន់តាមអនឡាញក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្ដព្រៃវែង ដែលគេស្គាល់ថា ម្ចាស់ផ្ទះមាន ឈ្មោះ ហ៊ាន ឌឿន បើកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាបនោះឡេីយ។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ប្រជាពរដ្ឋកដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចមេីលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឡុង ប៑ុនធឿន អធិការស្រុកពារាំងបាននៅឡើយទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទជាពិសេសលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃវែង មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីស្ថាបន ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close