ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ នៅ ស្រុកព្រះស្តេច កំពុងបើកលេងយ៉ាងរំភើយ!

ខេត្តព្រៃវែង៖ទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់តាមទូរទស្សន៍ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង
នៅក្នុងភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេចខេត្តព្រៃវែង អាជ្ញាធរនិង សមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ។

ពលរដ្ឋបានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញ នៅក្នុងផ្ទះលក់កាហ្វេមួយនេះមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

ពលរដ្ឋមានការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោកជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច បានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។

ពលរដ្ឋ សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោ ឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close