ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ និងប្រពន្ធដែលមានផ្ទៃពោះ៨ខែ បាននៅផ្ទះស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះដល់ម៉ោង៥ និង៣០នាទីព្រឹកក៏មានការឈ្លោះប្រកែកគ្នា។ ជនសង្ស័យបានយកវត្ថុមកវាយទៅលើប្រពន្ធ បង្កអោយស្លាប់ដោយសាររបួស ហើយក៏បានរត់គេចខ្លួន។
ប្រពន្ធរបស់ជនសង្ស័យមានអាយុ ៣៦ឆ្នាំ ហើយមានផ្ទៃពោះ ៨ខែ។ ទាំងម្តាយ និងកូនក្នុងពោះបានបាត់បង់ជីវិតនៅមន្ទីពេទ្យ ដោយសារតែស្ថានទម្ងន់របួសដែលបានរង។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការស្វែងរកឃាត់ខ្លួនជនសង្ស័យ។ អង្គភាពការពារកុមារ (CPU) ក៏បានទទួលដំណឹង។
នៅថ្ងៃទី១២ ខែឧសភា នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ជនសង្ស័យមានឈ្មោះ យ៉ែម ចន្ថា អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីឃុំខ្លួន។
នេះជាកិច្ចការដ៏ល្អអំពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ ក្នុងការស្វែងរក និងឃាត់ខ្លួនជនសង្ស័យ។