ក្រសួងការពារជាតិ ប្រកាសថា មានជនខិលខូចបានយករូបថត និងឈ្មោះសម្តេចពិជ័យសេនា ទៀ បាញ់ ក្លែងបន្លំលើហ្វេសប៊ុក
ក្រសួងការពារជាតិ ៖ ទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គមតទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ។