ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទ្វារបន្ទប់ជួលយកទ្រព្យសម្បត្តិ)។
ជនសង្ស័យឈ្មោះ ចាន់ សុភក្រ័្ត ហៅភក្រ្ត័អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ។
វត្ថុតាងចាប់យកលេកថបចំនួន១គ្រឿង ម៉ាក acre ពណ៍ខ្មៅ(ជារបស់ជនរងគ្រោះ) បានប្រគល់ជូនរងគ្រោះវិញ តាមពាក្យស្នើសុំ និងសំភារៈធ្វើសភាពមួយចំនួន។
ជនរងគ្រោះឈ្មោះ ជាម យូលី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: បុគ្គលិកក្រុមហ៊ុនប៊ែលធី។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ។