PM ឃាត់ខ្លួន ក្រោយនាំកូនស្រីវ័យ១៦ឆ្នាំ របស់គេ ចូលផ្ទះសំណាក់

(បន្ទាយមានជ័យ) ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីរំលោភសេពសន្ថវ:នេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងឈ្មោះ អួន សឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូនឡី សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានប្ដឹងចោទប្រកាន់លើឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវ: កាលពីវេលាម៉ោង២ និង២០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា រូបនេះ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរ នាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់បង្ខំ និងរំលោភសេពសន្ថវ:លើនារីឈ្មោះ យ.ស.យ អាយុ១៦ឆ្នាំ នៅផ្ទះសំណាក់ យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រហូតបានសម្រេចពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងតាមការធ្វើកោសល្យវិច័យរបស់នីតិពេទ្យផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close