ខេត្តស្ទឹងត្រែង៖ មនុស្សប្រុសស្រី៣នាក់ ស្លាប់បាត់បង់ជីវិត នៅទីកន្លែងផ្សេងគ្នា ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍ លើដងផ្លូវ នៅពេលធ្វើ កាលពីយប់ថ្ងៃទី៤ ឧសភា ២០២២ លើកំណាត់ផ្លូវជាតិលេខ៧៨A ឃុំក្បាលរមាស និងឃុំកំភុន ស្រុកសេសាន ។
យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកសេសាន អោយដឹងថា ចាប់តាំងពីល្ងាចរហូតដល់វេលាជិតម៉ោង១២យប់ថ្ងៃទី៤ ឧសភា ២០២២ មានគ្រោះថ្នាក់ចរាចណ៍ចំនួន២ករណី បណ្តាលអោយមនុស្សប្រុសចំនួន២នាក់ និងស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។
ករណីទី១ បានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នៅចំនុចអូរលាងគ្រោះ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បណ្តាលអោយបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ គ្រាបើកបរក្នុងល្បឿនលឿនចំណុចផ្លូវកោងក៍ជ្រុលទៅបុកបង្គោលចរាចរណ៍ ប៉ើងធ្លាក់ស្នាមភ្លោះ ស្លាប់ភ្លាមនៅនឹងកន្លែង ជនរងគ្រោះឈ្មោះ សួន ឡេភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំ នៅភូមិកោះស្រឡាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយកើតហេតុ ត្រូវបានអ្នកនៅក្បែរនោះមកជួយលើកសពដាក់លើចិញ្ចើមផ្លូវរង់ចាំគ្រួសារមកទទួល។
ករណីទី២ បង្កឡើងដោយ រថយន្ត ស៊េរីទំនើប មួយគ្រឿង បានបើកបរ ទិសខាងលិច ទៅទិសខាងកើត ក្នុង ល្បឿនលឿនក៍ជ្រុលទៅបុកដើមឈើបណ្ដាលឱ្យបុរសម្នាក់ និងស្ត្រីម្នាក់ នៅក្នុងរថយន្តស្លាប់ ទាំង២នាក់យ៉ាងរន្ធត់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ លើផ្លូវ ជាតិលេខ ៧៨A ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
នគរបាលអធិការដ្ឋានស្រុកសេសានអោយដឹងថា រថយន្ត ដែលជួបគ្រោះថ្នាក់ ខាងលើនេះ ម៉ាក ហ្វដ ពាក់ផ្លាកលេខ រតន:គីរី២B.៩៩៩៨ ពណ៌ ទឹកមាស បើកបរ ពីទិស ខាងលិច ទៅទិសខាងកើត នគរបាល ដដែលបន្តថា ជនរងគ្រោះដែលជា អ្នកបើកបរ ឈ្មោះ ហួត ហេង លី ភេទ ប្រុស អាយុ ៣០ មុខរបរ អាជីវករ នៅ ភូមិទួលតាចិន ឃុំក្វាវ ស្រុកសំរោង ខេត្តតាកែវ និង ស្ត្រីដែលជាអ្នករួមដំណើរ ឈ្មោះ តែ គួច ម៉េង អាយុ៤០ឆ្នាំ មុខរបរ អាជីវករ នៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតន:គី រី ។
ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកសេសាន បានចុះអន្តរាគមន៍ស្រាវជ្រាវទាក់ទងរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារដើម្បីដឹងពីមរណៈទុក្ខដ៍សោកសៅនេះ។
បន្ទាប់ពីទទួលដំណឹងក្រុមគ្រួសារជនរងគ្រោះទាំង២ករណី ខាងលើ បានមកទទួលសពនាំទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ អ៊ុល គឹមលាង