បាត់ការផុស ចុះផ្សាយទាក់ទងទៅនឹង ករណី ពេជ្រ ស្រីមុំ នៅលើ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសារមានអ្នករីផត (Report)!
ភ្នំពេញ៖ នាយប់ថ្ងៃទី៥ ឧសភា ២០២២ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺ ចំពោះការបាត់ការផុសចុះផ្សាយទាក់ទងទៅនឹង ករណី ពេជ្រ ស្រីមុំ នៅលើ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដោយសារមានអ្នក រីផត (Report) ទៅហ្វេសបុក ដូច្នេះ ក្រុមហ៊ុនហ្វេសប៊ុកក៏លុបអូតូ ចេញពីផេកស្នងការ។
ជាក់ស្តែង ចំពោះវិធានការ ឃាត់ខ្លួនតាមដីការ ទាក់ទងទៅនឹងករណីចេញ សែកអត់លុយនេះ គឺមានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ។
សូម្បីព័ត៌មាន នៅលើផេក Vannak Pheng តាមដឹងក៏ធ្លាប់ត្រូវបាន ហ្វេសប៊ុក លុបព័ត៌មាន ចេញ អូតូផងដែរ ហើយគណនីខ្លះ ក៏ត្រូវបានហាមប្រើប្រាស់ មួយរយ:ផងដែរ ដោយសារល្មើសគោលការណ៍របស់ហ្វេសប៊ុក ។