លោក ចាវ សុជាតិ ម្ចាស់បុរី CS កំពុងជាប់ ពន្ធនាគារ ហើយ ត្រូវ ម្ចាស់បំណុល ផ្សេងទៀត ប្ដឹងបន្ថែម រឿង ចេញ សែកស្អុយ ជាង ២៥ ម៉ឺន ដុល្លារ !

ភ្នំពេញ ៖ កាលពី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានចេញ ដីកា បង្គាប់ឲ្យឃុំខ្លួន លោក ចាវ សុជាតិ ម្ចាស់បុរី CS នៅ ពន្ធនាគារ PJ ពី បទ មិនបំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ អាចជួញដូរបាន។

លុះមកដល់ថ្ងៃទី២៦ មេសា ឆ្នាំ ២០២២ ក្រោមដីបង្គាប់ឲ្យឃុំខ្លួន របស់លោកស្រី យី សុខវួច ដដែល ពាក់ព័ន្ធ នឹង ករណី មិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍ អាចជួញដូរបាន រឿងចេញ សែកស្អុយ ជាង ២៥ ម៉ឺនដុល្លារ របស់ ក្រុមហ៊ុន បេតុងលាយស្រេច របស់ លោក ង៉ែត ចំរើន។

បើយោងតាម ដីកា ដដែល បានឲ្យដឹងទៀតថា ឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ដីឡូត៍ និង ម្ចាស់បុរីCS ដែលមានទីកន្លែងកំណើតនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៣១២ ផ្លូវលំ ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន។

ដីកា បញ្ជាក់ទៀតថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឲ្យ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

លោក ចាវ សុជាតិ ម្ចាស់ បុរីCS ត្រូវបាន តុលាការ ចេញ ដីកា សម្រេចឲ្យឃុំខ្លួនបនៅ ពន្ធនាគារ រាជធានីភ្នំពេញ ហៅកាត់ថា ប៉េហ្ស៊ី (PJ) តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ មកម្លេះ។

សូមជម្រាបថា លោក ចាវ សុជាតិ ម្ចាស់ បុរីCS បានចេញ សែក ចំនួន២ដង ចុងក្រោយ ដោយ សែកលើក ទីមួយ ផុតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន ១២៥,២៩០ ដុល្លារ អាមេរិក និង លើកទី២ ផុតកំណត់ នៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ទឹកប្រាក់ ចំនួន១៣៤,២៩២ ដុល្លារ អាមេរិក សរុបជាង ២៥ ម៉ឺន ដុល្លារ អាមេរិក។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close