ក្រោយទទួល គោរមងារ ជា «ឧកញ៉ា» លោក ហេង ឡុង សូមក្រាបបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…!

ភ្នំពេញ៖ ក្រោយទទួល គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី២ ខែឧសភា ២០២២ នេះ លោក ហេង ឡុង បានសរសេរបង្ហោះហ្វេសប៊ុស មានខ្លឹមសារទាំងស្រុងថា៖

ទូលព្រះបង្គំជាខ្ញុំ ហេង ឡុង សូមក្រាបបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ទួលព្រះបង្គំជាខ្ញុំ ជា «ឧកញ៉ា»។

ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបាទបានចូលរួមដឹកនាំសកម្មភាពសិល្បៈ និងបានចូលរួមបរិច្ចាគថវិកាជួយដល់កាកបាទក្រហម។

ខ្ញុំបាទសូមគោរពអរគុណ និងអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរខ្ញុំបាទ ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់រូបខ្ញុំបាទជា «ឧកញ៉ា»។

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close