ប៉ៃលិន៖ នៅវេលាម៉ោង៩ និង៣០នាទី នៅថ្ងៃសៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសជាក់ស្ដែង (ករណីឆបោកតាមវីង) ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រិន សំណាង ភេទប្រុស ៤០ឆ្នាំ រស់នៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
វត្ថុតាងទូរស័ព្ទ ០១គ្រឿង, ស៊ីមទូរស័ព្ទចំនួន ៥, ប្រាក់ ១០០,០០០ រៀល
បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។