ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បាក់រលំ ប៉ើងដំបូង អស់ចំនួន៥៨ខ្នង!

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ចាប សុផារឹទ្ធ ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូបចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន៥៨គ្រួសារ នៅស្រុកម៉ាឡៃ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំ ប៉ើងដំបូលផ្ទះ កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានភ្លៀងធ្លាក់កក់ខែមួយមេធំ។
លោកឧត្តមសេនីយ៍ត្រី ចាប់ សុផារឹទ្ធ ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានមានប្រសាសន៍ថា ក្នុងហេតុការខ្យល់កន្ត្រាក់ បានបង្កឲ្យបាក់រលំ ប៉ើងដំបូង អស់ចំនួន៥៨ខ្នង នៅក្នុងឃុំចំនួន៣ គឺ១-ឃុំបឹងបេង ២-ឃុំទួលពង្រ ៣-ឃុំតាគង់។ តែក្នុងហេតុការនោះមិនបានបណ្តាលឲ្យពលរដ្ឋរងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យបាក់រលំផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅស្រុកម៉ាឡៃ។ ពេលនេះកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះជួយជុសជុលជូនពលរដ្ឋរងគ្រោះទាំងនោះជាបន្តបន្ទាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close