ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ នៃការគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺកើតឡើងដោយសារ ការដឹកនាំដ៏មាន ទេពកោសល្យខ្ពស់របស់ សម្តេចតេជោ!
ខេត្តតាកែវ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុង ភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា ៖ ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ ការ ណែនាំ របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំងនេះ បង្ហាញ អំពី ភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញ ហើយកាច សាហាវ មួយ នេះ ហើយកម្លាំង សាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជា ទូទាំងខេត្តតាកែវ ដែលជានិច្ចជាកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋជាប់ជាប្រចំាតាមគ្រប់ រូបភាព សំដៅធានា បាន នូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ជូន។
នាឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអបអរសាទចំពោះសមិទ្ធផលជាច្រើន ដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោត សរសើរ ចំពោះ ស្មារតី សាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើក ស្ទួយព្រះពុទ្ធសាសនា។
សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជា ប្រយោជន៍ ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃ ណីសាសនា។