ប៉ូលិស ឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ករណី លក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងអត្តសញ្ញាណ!
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងផ្នែកការងារ
សន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ទឹក បានសហការជាមួយ នឹងកម្លាំងរបស់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និង កម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះទៅឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខ ស្រីម៉ៅ ភេទស្រី ទីកន្លែងកំណើត ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាស័យដ្ឋានបច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានឃាត់ខ្លួននៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ហើយបញ្ចូនខ្លួនមក ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីធ្វើកិច្ចសន្យាអប់រំ និងធ្វើកំណត់ហេតុដកហូតសម្ភារៈល្មើសដូចជា៖
វត្ថុតាងដកហូតរួមមានៈ
១. ទូរស័ព្ទដៃសម្រាប់អាកធីវ លេខទូរស័ព្ទ ពណ៌ស ម៉ាកសាប ប្រើប្រាស់លេខ០៩៦ ៦៧៣ ៦៣៥១។
២. ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមការ(ស៊ីមស្មាត ១១៣ស៊ីមកាត មែតហ្វូន ៥៩ស៊ីមកាត សែលកាត ៧៥ស៊ីមកាត)
៣. សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត
៤. តាងរាងបញ្ចីរាយលេខទូរស័ព្ទ
ក្រោយពីធ្វើការសួរនានារីខាងលើបានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណប័ណ្ណពិតប្រាកដមែន ដោយលក់អោយម្ចាស់ឈ្មោះប្រសើរ (ស្គាល់មិនច្បាស់) នឹងព្រមផ្តិតមេដៃលើលើកំណត់ហេតុ បន្ទាប់ពីខ្លួនបានពិនិត្យ និងអានចប់សព្វគ្រប់ និងបន្ទាប់ពីធ្វើកិច្ចសន្យានិងកំណត់ហេតុចប់សព្វគ្រប់ ជនសង្ស័យខាងលើ ត្រូវបានផ្នែកជំនាញអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។