ខេត្តកំពត៖ អធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ភ្លាមៗ នោះ អធិការក្រុងបូកគោ បានបញ្ជាដល់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់។
ជាលទ្ធផលស្រាវជ្រាវរកឃើញ ទីតាំងសង្វៀនបញ្ជុលមាន់មួយកន្លែង លួចលាក់ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត កងកម្លាំងសមត្ថកិច្ច បានធ្វើការរុះរើ និងដុតបំផ្លាញសម្ភារៈ ទាំងនោះ ដូចមានក្នុងរូបភាព។
ទន្ទឹមនេះ លោកវរសេនីយ៍ទោ ព្រាប សាមិត្ត អធិការក្រុងបូកគោ ក៏សូមស្វាគមន៍ចំពោះការផ្តល់ព័ត៌មាននានា តាមរយៈប្រព័ន្ធទូរស័ព្ទប្រចាំបញ្ជាលេខ ០៧០ ៦៦៦ ២៦៣ /០៨៨ ៧៨៦ ០៨ ៨៤ឬ តាមរយៈ ផេកផ្លូវការ « អធិការរដ្ឋាននគរបាលក្រុងបូកគោ» ដើម្បី ធ្វើការស្រាវជ្រាវឈានដល់ ការបង្ក្រាបឲ្យខាងតែបាន ដោយធានា បានសន្តិសុខសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង ក្នុងក្រុងបូកគោ។