ប្រទះឃើញ គ្រាប់បែកទម្លាក់ពីយន្តហោះ ទម្ងន់ជាង២រយគីឡូក្រាម នុងរណ្តៅដីមួយកន្លែង

ខេត្តតាកែវ៖ គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់យ៉ាងធំ ដែលសល់ពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញ នៅក្នុងការដ្ឋានកាយអាចម៍ដីមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិត្រពាំងសាលាខាងត្បូង សសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម្ចាស់ការដ្ឋានអាចម៍ដីបានរាយការទៅសមត្ថកិច្ចភ្លាមៗចៀសវាងទុកយូរនាំកើតគ្រោះភ័យ។ ស្របពេលនោះកម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការ ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC )ក៏ចុះទៅយកគ្រាប់ដែលបានប្រទះឃើញ។

បើតាម សមត្ថកិច្ចបានបញ្ជាក់ថា នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះម៉ាកMK៨២ ទម្ងន់២២៧គីឡូក្រាម ប្រវែង២,២០ម៉ែត្រ។ បច្ចុប្បន្នក្រោយការចុះពិនិត្យកម្លាំងជំនាញCMAC បានយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីត្រៀមកំទេចចោលនៅពេលក្រោយ៕ បង ខន

អត្ថបទដែលជាប់ទាក់ទង
Open

Close