លោក ព្រុំធី និង លោក ម៉េត កំពុងតែល្បី រឿងកាប់បំផ្លាញ់ព្រៃឡង់ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ មិនហ៊ានបង្ក្រាប!
ខេត្ដព្រះវិហារ ៖ កក្រើកទៀតហើយ!ការកាប់បំផ្លាញព្រៃឡង់និងដឹកជញ្ជូនឈើខុសច្បាប់នៅចំណុចស្រុកជាយសែន និង ស្រុករវៀង ឆ្ពោះលក់នៅខេត្តកំពង់ធំចែកចាយតាមដេប៉ូធំៗ ស្ថិតនៅភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ មានមេឈ្មួញតូចធំជាច្រើន ពិសេសលោក ព្រុំ ធី (ហៅ ធីពុករលួយ) ដើអួតអាងថាគេមិនខ្លាចញញើនិងសម្ថកិច្ចឡើយ ដោយបានបង់លុយអោយគេអស់ហើយ ។
ចំណែកឯលោក ម៉េត បានដើអួតថាលោកមានខ្សែរធំនៅក្នុងខេត្តព្រះវិហារពីក្រោយខ្នងធំណាស់លោកមិនចេះខ្លាចញញើតឡើយ ចំពោះលោកបញ្ញា វិញក៍ក៍មិនអត់ដែរដឹកឈើខុសច្បាប់រៀងរាល់យប់ ហើយអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័មួយចំនួនវិញហាក់បីដូចជាខ្លាចអំណាចក្រុមឈ្មួញឈើទាំងអស់នេះណាស់ ។
ប្រភពបានបង្ហើបឲ្យដឹងថាក្រុមឈ្មួញទាំងអស់បានរត់គ្រប់ច្រកល្ហកអស់ដើម្បីឲ្យអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័បើកភ្លើងខៀវឲ្យ។
មហាជនមានងឿងឆ្ងល់ថា ទំនងជា អាជ្ញាធរ និងសម្ថកិច្ចពាក់ពន្ធ័ ត្រូវថ្នាំសណ្តំ របស់ក្រុមឈ្មួញឈើទាំងអស់នេះហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនេះដឹកឈើបានដោយសេីមិនទាក់ក្រសែភ្នែកអាជ្ញាធរនឹងសម្ថកិច្ចពាក់ពន្ធ័ ជាពិសេសខាងអស់លោកមេព្រៃតែម្តង។
ប្រភពបានអោយដឹងថា លោក ព្រុំធី (ហៅធីពុករលួយ) ដឹកឈើរៀងរាល់យប់ក្នុងមួយយប់២ទៅ៣ជើង ចំណែកឯលោក ម៉េតនិង លោក បញ្ញា វិញដឹកប្រភេទឡានសាំយ៉ុងកែឆ្នៃដឹកយកទៅលក់ចែកចាយអោយ ដេប៉ូចែលីន នៅភូមិតាឡែក និង ដេប៉ូលោកហ៊ុង នៅភូមិឡែកដូចគ្នាម្ចាស់ដេប៉ូទាំងពីរនេះសុទ្ធតែជើងខ្លាំងប្រចាំភូមិតាឡែក ឃុំម្រាក់ ស្រុកប្រាសាទបាល័ង្ល ខេត្ដកំពង់ធំ តែម្តង។
មហាជនរង់ចាំមើលថា តើលោក រីឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជាយសែន និង លោក ស៊ុ ស៊ីវត្ថា នាយផ្នែកព្រៃឈើ រវៀង មានវិធានការយ៉ាងណាចំពោះមេឈ្មួញដុះស្លែទាំង៣នាក់ និងបើដឹកជារៀងរាល់យប់នៅពីមុខផ្នែករដ្ឋបាលព្រៃឈើរៀងរាល់យប់បែបនេះ?
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយ។
អង្គភាពសារព័ត៌មានយើង នឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការបកស្រាយបំភ្លឺពី អាជ្ញាធរ និងសមត្ថកិច្ច ឬ សាមុីភាគីពាក់ព័ន្ធ ណាមួយដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕