ខេត្ដសៀមរាប ៖ពលរដ្ឋល្អបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង មួយកន្លែង នៅភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបិតមួយរយះខ្លីនោះឥឡូវកំពុងបើកដំណើរការវិញហើយ យ៉ាងគគ្រឹកគគ្រេង តិច អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធអត់ដឹងទៅ?
ពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅ សង្កាត់ជ្រាវក្រោយបិតរយះខ្លីមកឥឡូវ បើកលេង យ៉ាងអាណាធិបតេយ្យ បែបនេះ តើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋដឹងដែរឬទេឬមួយក៍អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?។
ប្រភពបានអោយដឹថា ទីតាំងបនល្បែងជល់មាន់ និងអាប៉ោង មួយកន្លែងនេះ បានបិតមួយរយះពេលខ្លីទៅហើយ ហើយពេលបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាយគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លាន រៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់ លុយ មួយគួរៗ ចំណែកអាប៉ោងវិញភ្នាល់ចាក់ លុយ មួយគ្រប់ៗរាប់លានរៀលដូចគ្នា។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។
ពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ទើបស្នើរសុំដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ក្នុង ខេត្តសៀមរាប មេត្តាចុះពិនិត្យ និងធ្វើការបង្ក្រាបផង ដើម្បីអោយស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចណុចរបស់ រាជរដ្ឋាភិបាល ។
អង្គភាពយើង នឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់ ឬ បកស្រាយ ពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕