ក្រុងបានលុង ៖ នៅវេលាម៉ោង ៨និង៥០នាទី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ កម្លាំងមូលដ្ឋានក្រុងបានលុង ចំនួន ២នាក់ សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុងបានលុង ដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងបានលុង បានធ្វើសកម្មភាពល្បាត ជុំវិញបរិវេណក្រុង បានប្រទះឃើញរថយន្ត ០១ គ្រឿង ភ្លាមនោះកម្លាំងចម្រុះ មានការសង្ស័យ ក៏បានឃាត់រថយន្តនោះត្រួតពិនិត្យ នៅចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជាលទ្ធផល ក្នុងរថយន្តមានផ្ទុក ឈើប្រភេទលេខ១ (សុក្រម និង គគីរ) និងបានឃាត់ខ្លួនអ្នកបើកបរ ឈ្មោះ អ៉ីម ធិន ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងបានចាប់យកវត្ថុតាងរួមមាន រថយន្តស៊ាំយ៉ុង ចំនួន ០១គ្រឿង និងឈើប្រភេទលេខ១ ចំនួន ២១ ដុំ (សុក្រម និង គគីរ) ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប ។
បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យខាងលើបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីអនុវត្តតាមនីតិវិធី ៕