ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃ អាទិត្យ៨រោច ខែចេត្រឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២ និង៥៥នាទី នៅចំណុច ខារ៉ាអូខេ សាច់អាំង រតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើស ជាក់ស្តែងនិងឃាត់ខ្លួនមនុស្សនៅទីនោះចំនួន ២១នាក់ ស្រី១៣នាក់ មកធ្វើការសាកសួរស្រាវជ្រាវ។
ជាលទ្ធផល នៃការស្រាវជ្រាវក្នុងចំណោមមនុស្សទាំង២១នាក់នេះ សមត្ថកិច្ច បានរកឃើញ មនុស្សចំនួន២នាក់ ដែលពាក់ព័ន្ធ ក្នុងករណីនេះ គឺ៖
ទី១- ឈ្មោះ ទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាមេការ និងអ្នកជួញដូរ និងរក្សាទុកគ្រឿងញៀន) ។
ទី២-ឈ្មោះ ជា សុខមុន្នី ភេទ ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំ ចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង (ជាអ្នកជួលទីតាំង ខារ៉ាអូខេ សាច់អាំងរតនៈ) ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KET A MINE) ចំនួន០៣ថង់ទម្ងន់២,៧៧ ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MD MA) ចំនួន ០៣គ្រាប់ទម្ងន់ ១,១១ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ថង់ច្រកថ្នាំញៀនចំនួន០៤
-រថយន្តចំនួន ០១គ្រឿង ម៉ាកកាម៉ារីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំ ពេញ 2L-2501
ជនសង្ស័យទាំង២នាក់ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់ រីឯអ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធ ត្រូវបានឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕