ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំកម្លាំងជំនាញនាយកដ្ឋានវិទ្យុទាក់ទង ចុះពិនិត្យមើលស្ថានីយ៍វិទ្យុទាក់ទង នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងជំនាញក្រោមឱវាទជួបប្រជុំជាមួយលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយមានវត្តមានលោកនាយ នាយរងការិយាល័យវិទ្យុទាក់ទង នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ម៉ម ឆៃលី នាយការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានលើកឡើងនូវផលលំបាក និងបញ្ហាមួយចំនួន នៃការប្រើប្រាស់វិទ្យុទាក់ទង និងប្រព័ន្ធID ក្នុងការទំនាក់ទំនងរបស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជូនដល់លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានផងដែរ។

ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានមានប្រសាសន៍ថា ក្រុមការងារជំនាញយើងចុះមកនេះ ក្នុងគោលបំណងដើម្បីចុះត្រួតពិនិត្យមើលស្ថានីយ៍វិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងនៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីជួយដោះស្រាយរាល់បញ្ហាដែលប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធID របស់កងកម្លាំងនគរបាលជាតិយើង ឲ្យកាន់តែមានភាពងាយស្រួល និងឲ្យកាន់តែល្អប្រសើរលើការទំនាក់ទំនង ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ ដែលនឹងប្រពឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close