ផ្លូវរដ្ឋសោះមានគេមកបោះបង្គោលកណ្ដាលផ្លូវ ធ្វើដូចអត់មានរឿងអ្វីកើតឡើង តើឃុំស្រុកដឹងអត់ ឬមួយក៏គាត់លក់ឲ្យគេ?

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបជូនសាធារណជន និងម្ចាស់ហ្វេសបុក ឈ្មោះ ដានី ព្រែកលួង ដែលបានបញ្ចេញមតិក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «ប្រជាជននៅភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងល់ ហេតុអ្វី ផ្លូវរដ្ឋ សោះមានគេមកបោះបង្គោលកណ្ដាលផ្លូវ ធ្វើដូចអត់មានរឿងអ្វីកើតឡើង តើឃុំស្រុកដឹងអត់ ឬមួយក៏គាត់លក់ឲ្យគេបានជាអ្នកហ៊ានដល់ថ្នាក់ហ្នឹងសូមលោកស្នងការមេត្តាស្រាយចម្ងល់នេះផង ជូនប្រជាជននៅឃុំពុកឫស្សីផង សូមអរគុណ។ សូមបញ្ជាក់ទីតាំងនៅភូមិពុកឬស្សីកណ្ដាល»។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ ចាត់ឲ្យលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលជ្រាវជ្រាវបំភ្លឺករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖ នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ នឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១០:០០នាទី លោកអធិការ បាមបញជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយអាជ្ញាធរភូមិឃុំ បានចុះដល់ទីតាំងកន្លែងកើតហេតុនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល។ តាមការបញ្ជាក់ពីអាជ្ញាមូលដ្ឋានបានឲ្យដឹងថា ៖ កន្លងមកផ្លូវនេះត្រូវបានក្រុមរថយន្តដឹកដីសុំម្ចាស់ដីដែលមានព្រំដីជាប់ផ្លូវនេះពង្រីកធ្វើផ្លូវដើម្បីបើករថយន្តដឹកដីចេញចូលទៅរណ្ដៅដីខ្លួន ហើយក្រោយពីក្រុមរថយន្តដឹកដីឈប់ប្រើប្រាស់ផ្លូវលំនេះ ម្ចាស់ដីបានមកបោះបង្គោលព្រំដីរបស់ខ្លួន ពេលបោះបង្គោលព្រំនោះម្ចាស់ដីមិនបានហៅអាជ្ញាធរភូមិឃុំចូលរួមឡើយ។ ចំពោះករណីខាងលើនេះ អាជ្ញាធរភូមិឃុំ និងកោះហៅម្ចាស់ដីខាងលើ មកចូលរួមវាស់វែងលើក្បាលដីនេះ និងទំហំផ្លូវជាក់ស្ដែងដើម្បីកំណត់ទំហំផ្លូវច្បាស់លាស់ក្នុងពេលឆាប់ៗនេះ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close