អំណោយសប្បុរសធម៌របស់ លោក ឃិត ឈឿន ផ្ដល់ជូន រដ្ឋបាលខេត្តកំពត

ភ្នំពេញ ៖ លោក ឃិត ឈឿន ព្រមទាំងក្រុមគ្រួសារ នៃក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិន ខូអិលធីឌី និង លោក ស្រី ឃិត យាន អគ្គនាយិកាផ្សារ ខេស៊ី (KC )នារសៀលថ្ងៃទី ២២ខែ មេសា ឆ្នាំ២០២២ នាំយកអំណោយផ្ដល់ជូន ដល់រដ្ឋបាលខេត្តកំពត សំដែងការគួរសម ជួបសំណេះសំណាល ជាមួយ លោក ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត ស្ថិតនៅបរិវេនសាលាខេត្តកំពត។

តាមលោកស្រី ឃិត យាន និងស្វាមី បានឲ្យដឹងថា សម្ភារៈ ដែលយកទៅជូនដល់រដ្ឋបាលខេត្តកំពតរួមមានអង្ករ ១០ តោន ទឹកត្រី ៦០ យួរ ទឹកស៊ីវអ៊ីវ ៦០ យួរ មី ៦០កេស ។ ក្នុងនោះលោក កេត វុធ ត្ដុង ចូលរួមចំណែក អង្ករ ១តោន ។

នៅក្នុងឪកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ រាល់ការវិនិយោគ កុំនាំភាពក្តៅក្រហាយដល់អ្នកដទៃ រាល់អាជីវកម្មត្រូវគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល និងកោតសរសើរដល់លោក ឃិត ឈឿន និងក្រុមគ្រួសានៃក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី (KC )និងសប្បុរសជនផ្សេងទៀត ដែលបានផ្ដល់នូវគ្រឿងឧបភោគបរិភោគ ដើម្បី ចូលរួមជាមួយ រដ្ឋបាលខេត្ត បម្រើជូន ក្នុងសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ។

លោក ឃិត ឈឿន ក៏ដូចជាប្រជាពលរដ្ឋ ទូទៅ បានសំដែងការពេញចិត្ត គ្រាំទ្រ ដោយក្តីគោរពស្រឡាញ់ ចងចាំជានិច្ចនូវប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ដែលនោះគឺជាគោលការណ៍របស់ក្រុមហ៊ុន រាល់ការវិនិយោគ កុំនាំភាពក្តៅក្រហាយដល់អ្នកដទៃ រាល់អាជីវកម្មត្រូវគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ និងកោតសរសើរដល់ឯកឧត្តម អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខនិងផ្ដល់ភាពយុត្តិធម៌ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា កន្លងមកលោកតែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មិនតែប៉ុណ្ណោះ លោកមានកសាង សាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀននិងបង្គន់អនាម័យ កសាងផ្លូវ ថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត ។ល។

ក្រុមហ៊ុនចំរើនសម្បត្តិ ខនស្រ្ដាក់សិន ខូអិលធីឌី និងផ្សារខេស៊ី មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC មានតូប លក់ដូរ ជាច្រើនរងចាំអតិថិជន ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត ! សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close