ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារ ជាតំណាង ចុះសួរសុខទុក្ខ គ្រួសារ លោកអនុសេនីយ៍ត្រី កែន ពន្លឺ ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន ស្នាក់នៅបន្ទប់ជួល ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ៤០០,០០០រៀល (សែសិបម៉ឺនរៀល), ទឹកសុទ្ធ០២កេស, ភេសជ្ជៈ០១កេស, ត្រីខកំប៉ុង០១យួរ, ម៉ាស០១ប្រអប់ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close