សមត្ថកិច្ច ចុះបិទ ទីតាំងយីហោ DARA pay (AMK) ពេជ្របុប្ផាអង្គរ និងពេជ្រ បុប្ផាអង្គរ ពាក់ពន្ធ័ និងទំនិញមិនត្រឹមត្រូវ និងការបើកល្បែង
ប៉ៃលិន៖ នៅវេលាម៉ោង ១០ និង៣៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក ឧត្តមសេនីយ៍ ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានសហការចុះបិទទីតាំងលក់គ្រឿងទេស និងទីតាំងអនឡាញ នៅចំណុច ទីតាំងយីហោ DARA pay (AMK) ពេជ្របុប្ផាអង្គរ និងពេជ្រ បុប្ផាអង្គរ(បីទីតាំង)ស្ថិតនៅភូមិផ្សារព្រំ និងភូមិផ្សារព្រំជើង ព្រមទាំងផ្ទះនៅដីថ្មី (ម្ចាស់តែមួយ) ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងការចុះអនុវត្តបិទហាង និងទីតាំង ពេជ្រ បុប្ផាអង្គរ (អនឡាញ) ជាបណ្តោះអាសន្ន (មានការពាក់ពន្ធ័ និងទំនិញមិនត្រឹមត្រូវ និងការបើកល្បែង) ដោយមានការសម្របសម្រួលនីតិវីធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ។