លោកស្នងការនគរបាលខេត្តកណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទគោរព​វិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ រីម សុផាន់ណា ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែ​មេសា ឆ្នាំ​២០២២នេះ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក​អង្គស្នួល និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​នគរបាលនៃអធិការដ្ឋានន

គរបាលស្រុកអង្គស្នួលដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាលបានសម្ដែងនូវសមានទុកស្ដាយស្រណោះអាឡោះអាល័យនិងក្ដុកក្ដួលសង្វេគជាអណែកកប្បការ ព្រោះថាមរណភាពរបស់លោកអនុសេនីយ៍ទោ រីម សុផាន់ណាគឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្ដីភាពបំផុតចំពោះភរិយាជាទីស្រឡាញ់។

លើសពីនេះទៀត នេះគឺជាការបាត់បង់ដ៏ធំធេងនៅមន្ត្រីនគរបាលជាតិមួយរូបដែលបានបម្រើឧត្តមប្រយោជន៍សង្គម ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាងតស៊ូលះបង់តាំងពីកម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈមនសិការ បញ្ញាញាណរួមចំណែកថែរក្សាការពារសុខសន្តិភាព។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោស្នងការ សូមឧទ្ទិសដល់វិញ្ញាណខ័ណលោកអនុសេនីយ៍ទោ រីម សុផាន់ណា ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល ក៏បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន៥លានរៀល ចូលបច្ច័យសពលោកអនុសេនីយ៍ទោ រី​ម សុផាន់ណា ដែលត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close