បើកកិច្ចប្រជុំ! ក្រោយនាយផ្នែកបុគ្គលិក នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ ប្តឹងចូលផេក សម្តេចក្រឡាហោម!

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់លោកនាយផ្នែកបុគ្គលិកនៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានផ្ញើចូលប្រអប់ផេកហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកដំណោះស្រាយពាក់ព័ន្ធបញ្ហាដីមួយកន្លែង ស្ថិតនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបានចោទប្រកាន់ លោកអធិការរងក្រុងសែនមនោរម្យ និងភរិយា ថាបានរំលោភបំពានបំផ្លាញរបង និងបើកដៃឱ្យប្រជាពលរដ្ឋជិះរថយន្ត ម៉ូតូឆ្លងកាត់ដីនោះថែមទៀត ដែលដីនេះ ជាកម្មសិទ្ធិរបស់យាយ លោក ដែលមានលិខិតសម្គាល់ជាម្ចាស់កម្មសិទ្ធិតាំងពីឆ្នាំ១៩៩៨មក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ៕ ប្រភព៖ អគ្គាធិការដ្ឋាន

អត្ថបទដែលជាប់ទាក់ទង
Open

Close