មុនចូលឆ្នាំ ប្លន់ម៉ូតូ អ្នកចម្រៀង ក្រោយចូលឆ្នាំ គុកបានសម្រេច!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ដែលតែងតែធ្វើសកម្មភាពវាយ ធាក់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅតាមដងវិថីឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្ររាជធានី និងតាមផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកណ្តាល ត្រូវកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវក្របួចចាប់បាន កាលពីថ្ងៃ ១៧ មែសា ២០២២ ម៉ោង០០ និង ៣០នាទី រំលងអធ្រាត្រ បន្ទាប់ពីក្រុមនេះបានវាយធាក់ប្លន់ យកម៉ូតូ១គ្រឿង ពីអ្នកចម្រៀងម្នាក់ កាលពីថ្ងៃ ១៣ មេសា ២០២២ បានសម្រេចរួចគេចខ្លួនបាន៤ថ្ងៃ ។

លទ្ធផលស្នាដៃស្រាវជ្រាវរហូតដល់ចាប់ខ្លួនបានទាំងនេះ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តមស្នងការរាជធានីភ្នំពេញ និង ការដឹកនាំលើកផែនការរបស់ អធិការនគរបាលខណ្ឌជ្រោយចង្វារ ទើបសម្រេចចាប់បង្រ្កាបបាន ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួម មធ្យោបាយធ្វើសកម្មភាពម៉ូតូ ៣ គ្រឿង យើងរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close