បង្ហោះហ្វេសប៊ុក ថា ៖ ទៅលេងជល់មាន់ និងអាប៉ោង នៅក្នុងភូមិស្វាយជ្រុំ …..!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគេហទំព័រសារព័ត៌មាន ព្រុំ សុជាតា ហតញ៉ូស៍ ដែលផ្សព្វផ្សាយជាវីដេអូឃ្លីប តាមណ្តាញសង្គម មានខ្លឹមសារថា ៖ ទៅលេងជល់មាន់ និងអាប៉ោង នៅក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កុំភ័យម្ចាស់ទីតាំង បានប្រាប់អ្នកសារព័ត៌មានថា លេងទៅ អត់មានសមត្ថកិច្ច ចុះចាប់ទេម្ចាស់ទីតាំងប្រាប់ថា បានដោះស្រាយជាមួយលោកមេប៉ុស្តិ៍ និងលោកអធិការរួចអស់ហើយ។

តើរឿងហ្នឹងពិតដែរឬទេ!!! លោកប៉ុស្តិ៍ស្វាយជ្រុំនិងលោកអធិការស្រុកខ្សាច់កណ្ដាលជួយបកស្រាយផង!!!
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយឯក ម៉ែន សុខឃឿន ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះស្រាវជ្រាវនិងកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានបង្រ្កាបករណីខាងលើនេះជាលទ្ធផល៖ នៅថ្ងៃ អាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១២និង០០នាទី កម្លាំងប៉ុស្តិ៍ស្វាយជ្រំ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅបង្រ្កាបដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ តែពុំមានឃើញមានលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន និង អាប៉ោង ដូចការរាយការណ៍នេះឡើយ ។

សូមបញ្ជាក់ថា៖ កន្លងមកទីតាំងខាងលើនេះក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍ដឹងថា មានលបលេងល្បែងស៊ីសងខុសច្បាប់ កម្លាំងប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យល្បាត ជាប្រចាំ ហើយក៍មិនបានឃើញអ្នកលេងល្បែងស៊ីសងទៀតទេ។

ចំពោះការរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចបានចុះល្បាត និងឃ្លាំមើលទីតាងខាងលើជាប្រចាំ។ ក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយ:ពេល៣ថ្ងៃនេះឃើញថា ពុំមានក្រុមលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ និងលេងអាប៉ោងនៅទីតាំងនេះឡើយ។ ហើយកន្លងមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយជ្រំ ក៏ដូចជា លោកអធិការ និងលោកអធិការរង ពុំដែលមានការពាក់ព័ន្ធ និងទីតាំងលេងល្បែងខុសច្បាប់ឡើយ ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close