លោក ហែម ដារិទ្ធិ ៖ ស្ថានភាព កូវីដ បានធូរស្រាលហើយក្តី តែបងប្អូនទាំងអស់គ្នា កុំភ្លេច អនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ!
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅសាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយ មន្ត្រីក្រោមឳវាទ ក្រោមអធិបតីភាព ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងមានការចូលរួមពី លោក-លោកស្រី អភិបាលរង នាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ និងមន្ត្រីក្រោមឱវាទទាំងអស់។
ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល ថ្លែងកោតសសើរដល់ មន្ត្រីក្រោមឳវាទ ដែលបាន ខិតខំប្រឹងប្រែងបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានល្អប្រសើរ ហើយ ខណ្ឌពោធិ៍សែនជ័យ ក៍ទទួលបាន លេខ១ ច្រើនឆ្នាំជាប់ៗគ្នាផងដែរ ។
លោក ហែម ដារិទ្ធិ បន្តថា មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌទាំងមូល ពិតលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេស បម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
ឆ្លៀតក្នុងឳកាសនោះ លោក ហែម ដារិទ្ធិ បញ្ជាក់បន្ថែមថា ថ្វីបើស្ថានភាពកូវីដ បានធូរស្រាល ហើយក្តី តែបងប្អូនទាំងអស់គ្នា កុំភ្លេច អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើ។
ជាការលើកទឹកចិត្ត លោកអភិបាលខណ្ឌ បានឧត្ថម្ភ ថវិកា មួយចំនួន រួមនឹងភេជ្ជៈផងដែរ។