ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ឡធ្យូង…!

ខេត្តសៀមរាប៖ នៅថ្ងៃទី៩ មេសា ២០២២ នេះ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូងដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ មានប្រជាពលរដ្ឋរស់នៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត ។

នៅថ្ងៃដដែលនេះ សង្កាត់រដ្ឋបាលព្រៃឈើក្រឡាញ់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្តីណែនាំស្តីពីវិធានការការពារ ទប់ស្កាត់ភើ្លងឆេះព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ដល់អ្នកចូលរួមសរុប ៣៥នាក់ ស្រី០៥នាក់ ក្រោមការដឹកនាំអង្គប្រជុំលោកអភិបាលរងស្រុកស្រីស្នំ លោកនាយរងផ្នែកក្រឡាញ់ កងកំលាំងទាំង០៣ ការិយាល័យកសិកម្មស្រុក ០២រូប មេឃុំ០៦រូប មេភូមិ១១រូប និងការចូលរួមពី ប្រធាន-អនុប្រធានសហគន៍ព្រៃឈើ នៃស្រុកស្រីស្នំទាំងមូល ។

សង្កាត់រដ្ឋបាលព្រៃឈើពួក បានធ្វើការដកស្មៅក្នុងថង់កូនឈើ និងបានបោសសំអាត់ ថ្នាលបណ្តុះកូនឈើ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close