កម្លាំងផ្នែកសឹករងមង្គលបូរី សហការជាមួយកម្លាំងចម្រុះ ចុះជួយពន្លត់អគ្គិភ័យ ដែលបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ចំនួន ២ខ្នង ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ លោកឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងកម្លាំងផ្នែកសឹករងមង្គលបូរី សហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថស្រុក និងអធិការនគរបាលស្រុក ចុះជួយពន្លត់ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ២ខ្នង ស្ថិតនៅភូមិបឹងឃ្លាំងកើត ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អគ្គិភ័យដែលឆាបឆេះ ម្ចាស់ផ្ទះឈ្មោះ សៀន សំអាត ភេទប្រុស អាយុ ៦១ឆ្នាំ ដែលមានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។ ម្ចាស់ផ្ទះបានរៀបរាប់ថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេរខ្សែភ្លឿង) ស្រាប់តែបែកផ្កាភ្លេីង បង្កជាអគ្គិភ័យតែម្តង។ ក្នុងហេតុការខាងលេីបណ្តាលឱ្យ ឈ្មោះ រ៉ី ចិន្តា ភេទប្រុស អាយុ ៣២ឆ្នាំ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។

សម្ភារខូចខាតរួមមាន៖ ខ្នងផ្ទះទី១ ឆាបឆេះអស់ប្រមាណ ៧០% ម៉ូតូ ៣គ្រឿង គោយន្តកន្រ្តៃ ១គ្រឿង សម្ភារនិងថវិកា មួយចំនួនធំ។ ខ្នងផ្ទះទី២ ដែលម្ចាស់ឈ្មោះ អាយ សម្ភស្ស ភេទប្រុស អាយុ ៣៤ឆ្នាំ បានឆាបឆេះអស់ ជញ្ញាំងផ្ទះមួយចំហៀង និងមិនបង្ករអោយម្ចាស់ផ្ទះរងរបួសទេ។ សមត្ថកិច្ចប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ អធិការនគរបាលស្រុក ចំនួន ២គ្រឿង ទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close