ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រើប្រាស់ផ្លាកលេខម៉ូតូនគរបាល មិនត្រឹមត្រូវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ផ្លាកលេខនគរបាល មិនត្រឺមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកផ្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើផ្លាកលេខស៊ីវិលដើម្បីប្រើប្រាស់បន្ត ។
ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព ។