ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
ប្រចាំខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
ពោធិ៍សែនជ័យ។
របៀបវារៈនៃកិច្ចប្រជុំមានសំខាន់មាន៖
១- ការងារការការពារសន្តិសុខសណ្តាប់ធ្នាប់ ភូមិ ឃុំ មានសុវត្ថិភាព និងការកកស្ទះចរាចរណ៍
២- ការងារបង្ក្រាបបទល្មើស ក្មេងទំនើង ចោឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
៣- ការងារធ្វើអនាម័យ បរិស្ថាន សាធារណៈ និងការងារប្រមូលសំរាម របស់ក្រុមហ៊ុន Mizuda
៤- ការងារចុះធ្វើប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងក្រីក្រពិតប្រាកដ។