ជួប សំណេះសំណាលជាមួយបងប្អូនកងកម្លាំងកងអង្គរក្ស នៃបញ្ជាការដ្ឋានអង្គរក្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៧ និង ៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកងកម្លាំងកងអង្គរក្ស នៃបញ្ជាការដ្ឋានអង្គរក្ស សរុបចំនួន ៣៣២នាក់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ខៀវ សំអុន បេក្ខជនលេខរៀងទី១ ក្រុមប្រឹក្សាសង្កាត់ចតុមុខ អាណត្តិទី៥ និង លោក លោកស្រីជាបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់ចតុមុខ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ។

ក្នុងឱកាសពិធីសំណេះសំណាលនេះ លោក ប្រធានគណៈអធិបតី បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ចតុមុខ ជូនដល់បងប្អូនកងកម្លាំងទាំងអស់ និង បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាដ៏ជូចត់ក្នុងសម័យអតីតកាល ស្របនឹងវីរៈភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយបាននាំមកនូវសុខសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ ។

ជាកិច្ចបញ្ចប់ លោក ប្រធានគណៈអធិបតី និង លោកជំទាវ រដ្ឋលេខាធិការ បានឧបត្ថម្ភថវិកាដល់បងប្អូនកងកម្លាំងទាំង ៣៣២នាក់ ដោយម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល សរុបស្មើនឹង ១៣,២៨០,០០០រៀល, ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្សចំនួន ៤,០០០,០០០រៀល និងមីម៉ាម៉ាចំនួន ១០កេសធំ ស្មើនឹង ១,១០០,០០០រៀល សរុបរួមថវិកាចំនួន ១៨,៣៨០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close