អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ តែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធអង្គភាព

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៦ មេសា ២០២២ នេះ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជន ជុំវិញការបង្ហោះលើគណនី ហ្វេសប៊ុក ឈ្មោះ ថាវរី មាសបង និងសារពត៌មាន មួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណ:ជន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម មានការភ័ន្តច្រឡំ យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព យើងខ្ញុំ។

ក្រោយស្រាវជ្រាវ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា ( ករណី រឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង ) គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ តែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ។

អាស្រ័យហេតុនេះ សូមសាធារណ:ជន មេត្តាជ្រាបជាពត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close